ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងលេងសំរាប់ជាទី
កំសាន្តសប្បាយ
នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ
ឬនៅពេលជាចន្លោះការហត់នឿយម្ដងៗ ។
មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ ឲ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះ
រាបស្មើល្អ ។
ហើយគេយកកន្សែង ឬក្រមាតូចមួយមករុំមូលឆ្មូលរឹតឲ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់
យួរបាន សន្មត់ហៅថា កន្សែង មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះ
ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ
បញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពខាងមុខនេះ ៖
ល្បែងនេះ មានត្រណមយ៉ាងតឹងរឹងមិនឲ្យអ្នកលេងងាកក្រោយ
ឬលូកដៃទៅក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូកស្ទាបខ្នង ក្រោយខ្នង អ្នកលាក់គេមានអំណាចដាក់ទណ្ឌកម្មអ្នកនោះ
មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្តគេស្ម័គ្រ
។ អ្នកលាក់
លុះរត់ក្រឡឹងអ្នកអង្គុយ ២-៣ ជុំហើយ
មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួន គេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម
រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឲ្យឆាប់រកដល់កន្លែងកន្សែងដែលគេដាក់នោះ
។ បើអ្នកដែលត្រូវគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួន លុះអ្នកលាក់គេរត់ក្រឡឹងមកម្ដងទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាឈ្នះ
ត្រូវមានអំណោយរើសយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់ត
។
តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាឈ្នះ ត្រូវមានអំំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ ដដែល ។
គេលេងតែរបៀបនេះរហូតដល់ពេលឈប់ ។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលេងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹង រវល់តែគេគក់ខ្នងបានរាល់ពេល ។
ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ឲ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច ៕