ល្បែងឈូង ជាល្បែងមួយម្យ៉ាងរបស់មនុស្សកំលោះក្រមុំ
ឬមនុស្សចំណាស់ៗប្រុស-ស្រី ទូទាំងកម្ពុជរដ្ឋ
គេតែងលេងនៅវេលាយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នាជា ២
ពួក ប្រុសមួយពួក ,ស្រីមួយពួក
។ ក្នុងមួយពួកៗមានគ្នាចំនួនពី
១០ នាក់ ឬ ២០ នាក់ឡើងទៅ ឈរត្រៀមជាពីរជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨
ឬ ១០ ម៉ែត្រ ។
គេយកក្រមាឬកន្សែងមកឆ្មូលឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិចហៅថា
ឈូង សម្រាប់កាន់បោះឬចោលទៅមករកគ្នា ។
សកម្មភាពរបស់អ្នលលេងដូចរូបភាពនេះ
៖
ឈូងមានពីរបែប ៖
១. ឈូងច្រៀងរាំ
២. ឈូងលោះខ្ញុំ
១. ឈូងច្រៀងរាំ មុនដំបូងពួកខាងប្រុសបោះឈូងទៅឲ្យពួកខាងស្រី
ពួកខាងស្រីប្រុងចាប់កុំឲ្យធ្លាក់
ដល់ដី បើធ្លាក់ដល់ដីគេចាត់ជាស្អុយ ហើយគេចាប់ផ្ដើមបោះទៅឲ្យខាងប្រុសវិញ
ពួកខាងប្រុសប្រុងចាប់កុំឲ្យធ្លាក់ដល់ដី ។ ការចាប់បានហើយ ចោលសំដៅទៅពួកខាងស្រី
គឺសំដៅនាងណាដែលខ្លួនស្ម័គ្រ បើចោលខុសគេចាត់ជាស្អុយ
រួចគេចាប់ផ្ដើមបោះជាថ្មីទៀត បើចោលត្រូវស្រីណាហើយ ស្រីនោះច្រៀងរាំយកឈូងទៅជូនខាងប្រុស
ហៅថា ច្រៀងរាំជូនឈូង ។ របៀបច្រៀងរាំនោះ ម្នាក់កាន់ឈូងនាំមុខ
ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា “ប្អូនចាប់ឈូងបាន
ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។ ពួកស្រីៗក្រៅពីនោះ គ្រប់គ្នាទទួលថា
“ឲ្យណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! “រួចហើយហុចឈូងនោះទៅឲ្យប្រុសៗ
ទទួលយកហើយក៏ផ្ដើមបោះ ឈូងនោះទៅឲ្យពួកខាងស្រីចាប់វិញ ។
បើពួកស្រីចាប់ឈូងបានក៏ចោលសំដៅទៅពួកប្រុស បើចោលត្រូវប្រុសណា ប្រុសនោះត្រូវរាំនាំឈូងទៅជូនខាងស្រី ដោយច្រៀងជាទំនុកថា “បងចាប់ឈូងបាន បងបីត្រកង ព្រលឹងមាសបង ទទួលឈូងទៅ “។ ពួកប្រុសៗគ្រប់គ្នាទទួលបន្ទរថា “ឲ្យណាកែវ កែវពីអា ឱណាកែវអឺយ អឺអឺងអឺយ! “ ហើយក៏ហុចឈូងនោះទៅឲ្យពួកស្រីៗ ទទួលយក ទើបផ្ដើមបោះតទៅទៀត ។
២. ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្ដើមច្រៀង ១ ទំនុកជាមុន ។ ឯទំនុកច្រៀងឈូងមានច្រើនបែប ប្លែកៗទៅតាមប្រាជ្ញារបស់អ្នកនាំច្រៀងនៅតាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ “បងបោះឈូងទៅ អូនអើយ កំពស់ចុងដូង(ស្ទួន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង “ឬថា” បងបោះឈូងទៅ ឈូងបែកជាបួន ស្រីណាមានខ្លួន ទទួលឈូងបង” ៘ ច្រៀងហើយគេស្រែកប្រាប់ថា ឈូងអើយ ឈូង! ហើយអ្នកផ្ដើមទំនុកក៏បោះឈូងទៅលើពួកស្រីៗឲ្យពួកស្រីៗចាប់ ។ ខាងស្រីចាប់ឈូងបាន គេចោលសំដៅទៅរកប្រុសណាដែលត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេទៅចាប់យកប្រុសនោះមកទុកខាងពួកគេ ។ បើចោលមិនត្រូវទេ ខាងប្រុសគេចាប់ឈូងនោះ ចោលសំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាងប្រុសចោលមកត្រូវខាងស្រីហើយ ប្រុសម្នាក់ដែលស្រីចាប់យកទៅទុកមុននោះ ត្រូវបានរួចខ្លួន បើប្រុសចោលមិនត្រូវស្រីវិញទេ ប្រុសម្នាក់នោះត្រូវនៅខាងស្រីដដែល ។ បើខាងណាប៉ុនប្រសប់គេចោលយកខាងម្ខាងទាល់តែអស់ ។ កាលណាអស់គ្នាហើយគេផ្ដើមលេងសារជាថ្មី ដោយឲ្យខាងស្រីបោះឈូង ទៅឲ្យខាងប្រុសមុនវិញ ។ មុននឹងស្រីៗចោលឈូងទៅឲ្យប្រុស គេស្រែកច្រៀងថា “អូនបោះឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរត្រៀបត្រា បងអើយ ទទួលឈូងអូន” ៘ ច្រៀងហើយគេស្រែកថា “ឈូងអើយ ឈូង!”ហើយគេបោះឈូងទៅលើពួកប្រុសៗ ។
ឯខាងប្រុស បើគេចាប់ឈូងខាងស្រីបានហើយ គេចោលឈូងនោះសំដៅទៅស្រីៗ កាលបើត្រូវស្រីណាម្នាក់ គេចាប់យកស្រីនោះមកទុកខាងគេ ។ បើខាងណាអស់មនុស្ស គេចែកគ្នាលេងសារជាថ្មី ។
មនុស្សដែលគេចាប់បាននោះ ជួនកាលគេចងមុខឲ្យជិត លែងឲ្យរត់ទៅកាន់ទីផ្សេងៗ ជាការកំសាន្តសប្បាយ ។
របៀបលេងបែបទី ២ នេះ ជួនកាលអ្នកលេង គេច្រូតកាត់មិនបាច់ច្រៀង ស្រាប់តែចោលតែម្ដងក៏មាន ។
ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវ៉ៃ ហាត់ដៃឲ្យត្រង់ផងជាការកំសាន្តសប្បាយ ដោយមានការរាំច្រៀងលាយជាមួយផង ៕