ល្បែងបាយខុំ ជាល្បែងមួយយ៉ាង
ដែលអ្នកស្រុកគ្រប់ជនបទក្នុងប្រទេសកម្ពុជាទាំងមូល
គេតែងតែលេងកំសាន្តនៅពេលទំនេរម្តងម្កាល។
របៀបលេង
នឹងសម្ភារៈសម្រាប់លេងគេជីកដីជារណ្តៅតូចៗ ឬគេយកចានតូចៗ
ឬគេចោះក្តារ១ បន្ទះធំឲ្យមានជម្រៅចំនួន៣ ឬ៤ សង់ ទីម៉ែត្រ
ធ្វើជារន្ធ១០ដាក់គ្រាប់សម្រាប់លេង។ បណ្តារន្ធទាំងនោះ រន្ធធ្វើពីឈើ
ឬចានស្រួលលេងជាងគេ ព្រោះលេងហើយគេអាចយកទៅប្រើទីណា ក៏បាន ឬគេទុកលេងថ្ងៃក្រោយទៀតក៏បាន។
រន្ធទាំងនេះគេធ្វើជា២ ជួរ ១ ជួរ ៥ ៗ ឲ្យមានសណ្ឋានដូចពងក្រពើ។
បណ្តារន្ធទាំង២ ជួរនោះក្នុងមួយ ជួរមានរន្ធ ១ ខាងលើជាមេ
ហៅថារន្ធក្បាលជីមឿង។ លុះធ្វើហើយគេយកវត្ថុដែលមានដុំតូចៗ
ដូចជាគ្រាប់ចម្បក់ គ្រាប់អម្ពិល សំបកខ្ចៅ ឬផ្លែកន្ទួតស្រុក កន្ទួតព្រៃជាដើម
ដែលអ្នកផងនិយមយកមកលេងជាងគេនោះ ច្រើនតែគ្រាប់អម្ពិល ឬក្រួសតូចៗ ព្រោះជារបស់ស្ងួតស្រួលលេង។
ក្នុងរន្ធទាំង ១០ នោះរន្ធក្បាលជីមឿងត្រូវដាក់គ្រាប់៥
ក្រៅពីនេះដាក់តែ៤គ្រាប់ៗ ស្មើគ្នារួមទាំងអស់ត្រូវជា៥២ គ្រាប់។
ពេលលេង អ្នកលេងទាំង ២ នាក់អង្គុយទល់មុខគ្នាម្ខាងម្នាក់រន្ធបាយខុំ៨នៅកណ្តាល។
ឯរន្ធក្បាល ជីមឿងត្រូវនៅខាងស្តាំដៃរផងៗខ្លួន។
សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ៖
ល្បែងបាយខុំ ជាល្បែងមួយយ៉ាង
ដែលអ្នកស្រុកគ្រប់ជនបទក្នុងប្រទេសកម្ពុជាទាំងមូល គេតែងតែលេងកំសាន្តនៅពេលទំនេរម្តងម្កាល។
របៀបលេង
នឹងសម្ភារៈសម្រាប់លេងគេជីកដីជារណ្តៅតូចៗ ឬគេយកចានតូចៗ
ឬគេចោះក្តារ១ បន្ទះធំឲ្យមានជម្រៅចំនួន៣ ឬ៤ សង់ ទីម៉ែត្រ
ធ្វើជារន្ធ១០ដាក់គ្រាប់សម្រាប់លេង។ បណ្តារន្ធទាំងនោះ រន្ធធ្វើពីឈើ
ឬចានស្រួលលេងជាងគេ ព្រោះលេងហើយគេអាចយកទៅប្រើទីណា ក៏បាន
ឬគេទុកលេងថ្ងៃក្រោយទៀតក៏បាន។ រន្ធទាំងនេះគេធ្វើជា២ ជួរ ១ ជួរ ៥ ៗ
ឲ្យមានសណ្ឋានដូចពងក្រពើ។ បណ្តារន្ធទាំង២ ជួរនោះក្នុងមួយ ជួរមានរន្ធ ១
ខាងលើជាមេ ហៅថារន្ធក្បាលជីមឿង។ លុះធ្វើហើយគេយកវត្ថុដែលមានដុំតូចៗ
ដូចជាគ្រាប់ចម្បក់ គ្រាប់អម្ពិល សំបកខ្ចៅ ឬផ្លែកន្ទួតស្រុក កន្ទួតព្រៃជាដើម
ដែលអ្នកផងនិយមយកមកលេងជាងគេនោះ ច្រើនតែគ្រាប់អម្ពិល ឬក្រួសតូចៗ
ព្រោះជារបស់ស្ងួតស្រួលលេង។ ក្នុងរន្ធទាំង ១០ នោះរន្ធក្បាលជីមឿងត្រូវដាក់គ្រាប់៥
ក្រៅពីនេះដាក់តែ៤គ្រាប់ៗ ស្មើគ្នារួមទាំងអស់ត្រូវជា៥២ គ្រាប់។
ពេលលេង អ្នកលេងទាំង ២
នាក់អង្គុយទល់មុខគ្នាម្ខាងម្នាក់រន្ធបាយខុំ៨នៅកណ្តាល។ ឯរន្ធក្បាល
ជីមឿងត្រូវនៅខាងស្តាំដៃរផងៗខ្លួន។
សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ៖
កាលបើដាក់គ្រាប់ហើយេម្នាក់ឲ្យម្នាក់ចាប់ផ្តើមដើរគ្រាប់មុន
អ្នកដើរគេចាប់យកគ្រាប់ដោយដៃស្តាំ អំពីរន្ធណាមួយខាងស្រុករបស់ខ្លួន ដាក់ ១
គ្រាប់ទៅក្នុងរន្ធ ឬចានខាងស្តាំ ឬខាងឆ្វេងបន្ទាប់ពីរន្ធ ឬចានដែលខ្លួនបានចាប់ពីដំបូងនោះ។
ដាក់គ្រាប់ ១ ទៅក្នុងរន្ធចាន ឬចាននោះហើយ ដាក់គ្រាប់ ១ ទៀតទៅក្នុងរន្ធ ឬចានបន្ទាប់ដែលនៅជិតគ្នានោះទៅទៀតដាក់
១ រន្ធ ១ គ្រាប់ៗ ទាល់តែអស់គគ្រប់ ដៃកាន់នៅដៃ។ កាលបើអស់គ្រប់នៅ ក្នុងដៃត្រង់រន្ធណា
ទើបគេចាប់យកគ្រាប់ពីរន្ធបន្ទាប់នោះរាយតទៅទៀត បើអស់គ្រាប់ត្រង់រន្ធណាមួយហើយ
ឃើញរន្ធមួយបន្ទាប់នោះទទេគេលូក កិះរន្ធនោះ ហើយគេចាប់យកគ្រាប់ក្នុងរន្ធបន្ទាប់នោះលើកឡើងយកមកទុកនៅមុខគេ
ហៅថាស៊ីតែបើស៊ីចំរន្ធណាដែលមានរន្ធទទេតទៅទៀត គេអាចកិះស៊ីបន្តទៅទៀតទោះជា
២ ដំណ ៣ ដំណក៏ដោយ។ បើរដើររាយគ្រាប់ទៅអស់ត្រង់រន្ធណាហើយរន្ធបន្ទាប់នោះគ្មាន
គ្រាប់ដល់ទៅ២រន្ធ នោះគេហៅថាឃ្វាង ឥតបានស៊ីទេបើដើររាយគ្រាប់ទៅ អស់ត្រង់ណាហើយរន្ធបន្ទាប់នោះ
ឥតមានគ្រាប់ រន្ធបន្ទាប់មកទៀតមានគ្រាប់តែ ១ នោះ គេហៅថាស៊ីម៉ង់គឺស៊ីបានតែមួយម៉ង់ៗ។
របៀបចាញ់ឈ្នះនោះ គឺអ្នកម្ខាងស៊ីអស់អ្នកម្ខាងរកគ្រាប់ដាក់រន្ធរបស់ខ្លួនពុំបាន
កាលបើដូច្នេះអ្នកឈ្នះយកគ្រាប់ ២១ ដាក់ទៅក្នុងរន្ធ ១ ម្តងៗ ឲ្យអ្នកចាញ់ផ្លុំបញ្ចេញពីរន្ធ
ឬដាក់លើមាត់រន្ធឲ្យអ្នកចាញ់ផ្លុំបញ្ចូលទាល់តែអស់គ្រាប់ទាំង ២១ នោះ
បើផ្លុំមិនចេញ ឬមិនចូលអស់ទេគេជោះ ក្បាលជង្គង់អ្នកចាញ់ ២១ ដៃទើបគេចាប់លេងតទៅទៀត។
ល្បែងបាយខុំ ជាល្បែងមួយយ៉ាងអាចរាប់ចូលក្នុងការហាត់គំនិតខាងគិតលេខ
និងកលល្បិចវាងវៃក្នុងស្មារតី ចំពោះរបៀបលៃលករក ចំណេញឲ្យឃើញទៅពេលខាងមុខវែងឆ្ងាយជាងមុន៕
