ល្បែងលាក់ធ្យូង ជាល្បែងសម្រាប់ក្មេងប្រុស
ឬស្រីជំទង់តែប្រុសសុទ្ធតែប្រុស ស្រីសុទ្ធតែស្រី លេងកំសាន្តពេលទំនេរ
គេលេងតែពេលថ្ងៃ នៅក្រោមម្លប់ឈើ ឬទីវាលពេលមេឃត្រជាក់ក៏បាន។
សមាសភាពនៃអ្នកលេង
មានគ្នាយ៉ាងតិចត្រឹម ៥ នាក់ឡើងទៅ។
សមាសភាពនៃអ្នកលេង
ដូចក្នុងរូបភាព៖
មុននឹងលេង គេបបួលគ្នា ២ នាក់អង្គុយសណ្តូកជើងទាំង ២
ជាជួរទន្ទឹមគ្នាផ្កាប់បាតដៃទាំង ២ ឬក្តោបដាក់លើក្បាលជង្គង់ទាំង ២។
មានក្មេង ៥ នាក់ទៀតមិនអង្គុយសណ្តូកជើងទេ គេឲ្យម្នាក់ទៀតកាន់ធ្យូងរឹង ១
ដុំតូចល្មម ឬដុំក្រួសក៏បាន ដើរចាប់បើកបាតដៃរបស់អ្នកដែលអង្គុយ
ក្តោបដៃទៅលើក្បាលជង្គង់នោះ ផ្អឹបៗ លៗ
ដូចជាបម្រុងនឹងដាក់ធ្យូងទៅបាតដៃអ្នកទាំងនោះ
រួចដាក់ធ្យូងនោះទៅក្នុងដៃក្តោបអ្នកណាមួយ
យ៉ាងរហ័សហើយឲ្យម្នាក់ទៀតចាំទាយ។ កាលគេដាក់ធ្យូងរួចហើយអ្នកទាយ
ក៏ចាប់ទាយឡើងថា"ធ្យូងនៅលើអ្នកនេះ"(ថាចមឈ្មោះអ្នកអង្គុយណាមួយ
ដែលខ្លួនយល់ថាគេលាក់ធ្យូងនៅដៃរបស់គេ)។
បើទាយត្រូវអ្នកដែលទាយត្រូវនោះមានអំណាចកាន់ដុំធ្យូងលាក់វិញម្តង។
ឯក្នេងដែលត្រូវគេលាក់ធ្យូងក្នុងដៃរួចហើយនោះក្រោកទៅចាំ ទាយធ្យូងវិញ។
ក្មេងដែលកាន់ធ្យូងលាក់ពីគ្រាមុន
នោះមកអង្គុយសណ្តូកជើងត្រង់កន្លែងដែលក្មេងក្រោកនោះវិញ។ តែបើទាយមិនត្រូវ
អ្នកដែល លាក់ធ្យូងនោះកាន់ធ្យូងលាក់តទៅទៀត។ គេលេងតែរបៀបនេះរហូតដល់ពេលឈប់លេង។
ល្បែងលាក់ធ្យូងនេះ
ជាល្បែងមួយសម្រាប់លេងកំសាន្តផងសម្រាប់ហាត់មើលអាការទឹកមុខរបស់មនុស្សផង
ព្រោះធម្មតាអ្នកលាក់ធ្យូង ក្នុងដៃរបស់ខ្លួន
តែងតែមានទឹកមុខប្លែកជាងគេល្មមឲ្យអ្នកចាំទាយសង្កេតបាន ទាយត្រូវ
ជាល្បែងយោលទៅខាងផ្លូវតុលាការ ឬភ្នាក់ងារស៊ើបអង្កេត ផ្សេងៗ
ដើម្បីឲ្យងាយស៊ើបអង្កេតដោយគ្រាន់តែពិនិត្យទឹកមុខមនុស្សក៏អាចទាយថា
ជាមនុស្សសុចរិត ឬទុច្ចរិតបាន៕
